គម្ពីរសញ្ញាថ្មី

រ៉ូម 2:21-29 Khmer Christian Bible (KCB)

21. អ្នក​បង្រៀន​អ្នក​ដទៃបាន​ ហេតុអ្វី​ក៏​មិន​បង្រៀន​ខ្លួន​ឯង​ផង?​ អ្នក​ប្រកាស​ប្រាប់​គេ​មិន​ឲ្យ​លួច​ ហេតុអ្វី​ក៏​អ្នក​លួច?​

22. អ្នក​ប្រាប់​គេ​មិន​ឲ្យ​ផិត​ក្បត់​ ហេតុអ្វី​ក៏​អ្នក​ផិត​ក្បត់?​ អ្នក​ស្អប់​ខ្ពើម​រូប​ព្រះ​ ហេតុអ្វី​ក៏​អ្នក​ប្លន់​ព្រះវិហារ?​

23. អ្នក​អួត​អំពី​គម្ពីរ​វិន័យ​ ហេតុអ្វី​ក៏​អ្នក​បង្អាប់​ព្រះជាម្ចាស់​ដោយ​ល្មើស​នឹង​គម្ពីរ​វិន័យ‍?​

24. ដូច​មាន​សេចក្ដី​ចែង​ទុក​ស្រាប់​គឺ​ «ព្រះនាម​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រមាថ​នៅ​ក្នុង​ចំណោម​ជនជាតិ​នានា​ ដោយ​ព្រោះ​អ្នក​រាល់គ្នា»។​

25. ការ​កាត់ស្បែក​ពិត​ជា​មាន​ប្រយោជន៍​ បើ​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ ប៉ុន្ដែ​បើ​អ្នក​ល្មើស​គម្ពីរ​វិន័យ​វិញ​ ការ​កាត់ស្បែក​របស់​អ្នក​ក្លាយ​ដូចជា​មិន​កាត់ស្បែក​

26. ផ្ទុយ​ទៅ​វិញ​ បើ​មនុស្ស​មិន​កាត់ស្បែក​កាន់​តាម​បញ្ញត្ដិ​របស់​គម្ពីរ​វិន័យ​ តើ​ការ​មិន​កាត់ស្បែក​របស់​គេ​មិន​ចាត់​ទុក​ជា​ការ​កាត់ស្បែក​ទេ​ឬ?​

27. ឯ​អ្នក​មិន​កាត់ស្បែក​ខាង​រូបកាយ​ ហើយ​ធ្វើ​តាម​គម្ពីរ​វិន័យ​ គេ​នឹង​ជំនុំជម្រះ​អ្នក​ដែល​មាន​គម្ពីរ​វិន័យ​សរសេរ​ទុក​ និង​ការ​កាត់ស្បែក​ ហើយ​នៅ​តែ​ល្មើស​នឹង​គម្ពីរ​វិន័យ។​

28. ​ជនជាតិ​យូដា​មិន​សំដៅ​លើ​អាការៈ​ខាង​ក្រៅ​ទេ​ ហើយ​ការ​កាត់ស្បែក​ ក៏​មិន​សំដៅ​លើ​សាច់ឈាម​ខាង​ក្រៅ​ដែរ​

29. ផ្ទុយ​ទៅ​វិញ​ ជនជាតិ​យូដា​ពិត​ប្រាកដ​គឺ​ខាង​ក្នុង​ចិត្ដ​ឯណោះ​វិញ​ ហើយ​ការ​កាត់ស្បែក​ពិត​ប្រាកដ​ ‍ជា​ការ​កាត់ស្បែក​ចិត្ដ​ដោយសារ​ព្រះវិញ្ញាណ​ មិន​មែន​ដោយសារ​អក្សរ​ទេ​ ឯ​ការ​សរសើរ​របស់​គេ​មិន​មកពី​មនុស្ស​ឡើយ​ គឺ​មកពី​ព្រះជាម្ចាស់។​

សូមអានជំពូកពេញលេញ រ៉ូម 2