គម្ពីរសញ្ញាថ្មី

រ៉ូម 16:7-17 Khmer Christian Bible (KCB)

7. សូម​ជម្រាបសួរ​ដល់​លោក​អាន់ត្រូនីក​ និង​នាង​យូនាស​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដែរ​ អ្នក​ទាំង​ពីរ​ជា​អ្នក​ដែល​មាន​កេរិ៍្ដ​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក​ ព្រមទាំង​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ទៀត​ផង។​

8. សូម​ជម្រាបសួរ​ដល់​លោក​អាំភ្លាស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ក្នុង​ព្រះអម្ចាស់។​

9. សូម​ជម្រាបសួរ​ដល់​លោក​អើបាន់​ជា​អ្នក​រួម​ការងារ​ជាមួយ​យើង​ក្នុង​ព្រះគ្រិស្ដ​ និង​លោក​ស្តាគីស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។​

10. សូម​ជម្រាបសួរ​ដល់​លោក​អ័ពេលេស​ ជា​អ្នក​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ព្រះគ្រិស្ដ​ និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រុសារ​របស់​លោក​អើរិស្គូប៊ូល។​

11. សូម​ជម្រាបសួរ​ដល់​លោក​ហេរ៉ូឌាន​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​ណើគីស​ នៅ​ក្នុង​ព្រះអម្ចាស់។​

12. សូម​ជម្រាបសួរ​ដល់​នាង​ទ្រីភែន​ និង​នាង​ទ្រីផូស​ដែល​ធ្វើ​ការ​នឿយ​ហត់​នៅ​ក្នុង​ព្រះអម្ចាស់​ និង​សូម​ជម្រាបសួរ​ដល់​នាង​ពើស៊ីស​ជា​ទី​ស្រឡាញ់​ដែល​បាន​ធ្ចើការ​នឿយ​ហត់​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រះអម្ចាស់។​

13. សូម​ជម្រាបសួរ​ដល់​លោក​រូភូស​ ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ និង​ម្ដាយ​របស់​គាត់​ ដែល​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។​

14. សូម​ជម្រាបសួរ​ដល់​លោក​អ័ស៊ីងគ្រីត​ លោក​ភ្លេកូន​ លោក​ហើម៉ាស​ លោក​ប៉ាត្រូបាស​ លោក​ហើមេស​ និង​បងប្អូន​ទាំងឡាយ​ដែល​នៅ​ជាមួយ​ពួកគេ​ដែរ។​

15. សូម​ជម្រាបសួរ​ដល់​លោក​ភីឡូឡូក​ និង​នាង​យូលី​ លោក​នេរើស​ និង​ប្អូន​ស្រី​របស់​គាត់​ព្រមទាំង​លោក​អូលីមប៉ាស​ និង​ពួក​បរិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជាមួយ​ពួកគេ។​

16. ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​ ហើយ​ក្រុមជំនុំ​ទាំង​អស់​របស់​ព្រះគ្រិស្ដ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

17. បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​

សូមអានជំពូកពេញលេញ រ៉ូម 16