គម្ពីរសញ្ញាថ្មី

រ៉ូម 16:12-19 Khmer Christian Bible (KCB)

12. សូម​ជម្រាបសួរ​ដល់​នាង​ទ្រីភែន​ និង​នាង​ទ្រីផូស​ដែល​ធ្វើ​ការ​នឿយ​ហត់​នៅ​ក្នុង​ព្រះអម្ចាស់​ និង​សូម​ជម្រាបសួរ​ដល់​នាង​ពើស៊ីស​ជា​ទី​ស្រឡាញ់​ដែល​បាន​ធ្ចើការ​នឿយ​ហត់​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រះអម្ចាស់។​

13. សូម​ជម្រាបសួរ​ដល់​លោក​រូភូស​ ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើស​ និង​ម្ដាយ​របស់​គាត់​ ដែល​ជា​ម្ដាយ​របស់​ខ្ញុំ​ដែរ។​

14. សូម​ជម្រាបសួរ​ដល់​លោក​អ័ស៊ីងគ្រីត​ លោក​ភ្លេកូន​ លោក​ហើម៉ាស​ លោក​ប៉ាត្រូបាស​ លោក​ហើមេស​ និង​បងប្អូន​ទាំងឡាយ​ដែល​នៅ​ជាមួយ​ពួកគេ​ដែរ។​

15. សូម​ជម្រាបសួរ​ដល់​លោក​ភីឡូឡូក​ និង​នាង​យូលី​ លោក​នេរើស​ និង​ប្អូន​ស្រី​របស់​គាត់​ព្រមទាំង​លោក​អូលីមប៉ាស​ និង​ពួក​បរិសុទ្ធ​ទាំង​អស់​ដែល​នៅ​ជាមួយ​ពួកគេ។​

16. ចូរ​ជម្រាបសួរ​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ថើប​បរិសុទ្ធ​ ហើយ​ក្រុមជំនុំ​ទាំង​អស់​របស់​ព្រះគ្រិស្ដ​ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​

17. បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​

18. ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​

19. ដោយសារ​មនុស្ស​ទាំង​អស់​បាន​ដឹង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​អ្នក​រាល់គ្នា​ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ខាង​ការ​ល្អ​ ហើយ​មិន​ពាក់​ព័ន្ធ​ខាង​ការ​អាក្រក់។​

សូមអានជំពូកពេញលេញ រ៉ូម 16