គម្ពីរសញ្ញាថ្មី

រ៉ូម 16:1-4 Khmer Christian Bible (KCB)

1. ខ្ញុំ​សូម​ឲ្យ​អ្នក​រាល់គ្នា​ទទួល​ស្គាល់​នាង​ភីបេ​ ជា​បងប្អូន​របស់​យើង​ នាង​ជា​អ្នកបម្រើ​ក្រុមជំនុំ​នៅ​ក្រុង​កេងគ្រា​

2. ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​នាង​ក្នុង​ព្រះអម្ចាស់​ឲ្យ​ស័ក្ដិសម​ជា​ពួក​បរិសុទ្ធ​ ព្រមទាំង​ចាំ​ជួយ​នាង​ក្នុង​គ្រប់​បញ្ហា​ដែល​នាង​ត្រូវការ​អ្នក​រាល់គ្នា​ ដ្បិត​នាង​បាន​ជួយ​មនុស្ស​ជាច្រើន​ ព្រមទាំង​ខ្ញុំ​ដែរ។​

3. សូម​ជម្រាបសួរ​ដល់​នាង​ព្រីសីល​ និង​លោក​អ័គីឡា​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​

4. ដ្បិត​ពួកគេ​បាន​ប្រថុយ​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ ហើយ​មិន​គ្រាន់​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​អរគុណ​ពួកគេ​ ​គឺ​ក្រុមជំនុំ​សាសន៍​ដទៃ​ទាំង​អស់​ក៏​អរគុណ​ពួកគេ​ដែរ។​

សូមអានជំពូកពេញលេញ រ៉ូម 16