3. ដ្បិតតាមរយៈព្រះគុណដែលខ្ញុំបានទទួល ខ្ញុំសូមប្រាប់មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នាថា ចូរកុំគិតខ្ពស់ហួសពីគំនិតដែលត្រូវគិតឡើយ ផ្ទុយទៅវិញ ត្រូវគិតឲ្យបានសមស្របតាមខ្នាតជំនឿដែលព្រះជាម្ចាស់បានប្រទានឲ្យម្នាក់ៗវិញ
4. ដ្បិតយើងមានអវយវៈជាច្រើននៅក្នុងរូបកាយតែមួយ ហើយអវយវៈទាំងនោះសុទ្ធតែមានមុខងារផ្សេងៗគ្នាជាយ៉ាងណា
5. នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយនៅក្នុងព្រះគ្រិស្ដជាយ៉ាងនោះដែរ ហើយម្នាក់ៗជាអវយវៈរបស់គ្នាទៅវិញទៅមក។
6. ដ្បិតយើងមានអំណោយទានផ្សេងៗគ្នាតាមរយៈព្រះគុណដែលបានប្រទានដល់យើង បើជាអំណោយទានខាងការថ្លែងព្រះបន្ទូល នោះចូរថ្លែងតាមខ្នាតជំនឿចុះ
7. បើខាងការបម្រើ ចូរបម្រើ បើខាងការបង្រៀន ចូរបង្រៀន
8. បើខាងការលើកទឹកចិត្ដ ចូរលើកទឹកចិត្ដ បើខាងការឲ្យ ចូរឲ្យដោយសប្បុរស បើខាងការដឹកនាំ ចូរដឹកនាំដោយឧស្សាហ៍ បើខាងការផ្ដល់សេចក្ដីមេត្ដា ចូរធ្វើដោយរីករាយចុះ។
9. ចូរមានសេចក្ដីស្រឡាញ់ឥតពុតត្បុត ស្អប់សេចក្ដីអាក្រក់ ហើយប្រកាន់ខ្ជាប់សេចក្ដីល្អ។
10. ចូរស្រឡាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្ដិយស
11. ចូរឧស្សាហ៍ កុំខ្ជិលឡើយ ចូរបម្រើព្រះអម្ចាស់ដោយវិញ្ញាណឆេះឆួល។
12. ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន