គម្ពីរសញ្ញាថ្មី

រ៉ូម 11:1-5 Khmer Christian Bible (KCB)

1. ដូច្នេះ​ខ្ញុំ​សូម​សួរ​ថា​ តើ​ព្រះជាម្ចាស់​បោះ​បង់​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចោល​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែរ​ ហើយ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ កើត​នៅ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។​

2. ព្រះជាម្ចាស់​មិន​បោះបង់​ចោល​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​នោះ​ឡើយ​ ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អ្វីដែល​បទគម្ពីរ​បាន​ចែង​អំពី​លោក​អេលីយ៉ា​ទេ​ឬអី​ថា​ តើ​គាត់​ទូលអង្វរ​ព្រះជាម្ចាស់​ទាស់​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច​ខ្លះ?​

3. គឺ​គាត់​ទូលថា៖​ «ព្រះអម្ចាស់​អើយ!​ ពួកគេ​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​រំលំ​កន្លែង​ថ្វាយ​តង្វាយ​ទាំងឡាយ​របស់​ព្រះអង្គ​ចោល​ ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ រួច​ពួកគេ​រក​សម្លាប់​ខ្ញុំ​ទៀត!»​

4. តើ​ព្រះជាម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​យ៉ាង​ដូចម្ដេច?​ គឺ​ព្រះអង្គ​ឆ្លើយ​ថា៖​ «យើង​បាន​រក្សា​មនុស្ស​ប្រាំពីរពាន់​នាក់​ទុក​សម្រាប់​យើង​ ជា​ពួកអ្នក​ដែល​មិន​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះបាល»។​

5. ដូច្នេះ​ដែរ​ នៅ​បច្ចុប្បន្ន​នេះ​ ក៏​មាន​អ្នក​នៅ​សល់​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ដោយសារ​ព្រះគុណ​

សូមអានជំពូកពេញលេញ រ៉ូម 11