15. តើឲ្យមានអ្នកប្រកាសយ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាចាត់ឲ្យគេទៅផង? ដូចមានសេចក្ដីចែងទុកថា៖ «ជើងរបស់អ្នកប្រកាសដំណឹងល្អអំពីសេចក្ដីសុខសាន្ដ ល្អប្រពៃណាស់ហ្ន៎!»
16. ប៉ុន្ដែមិនមែនមនុស្សទាំងអស់បានស្ដាប់តាមដំណឹងល្អទេ ព្រោះលោកអេសាយនិយាយថា៖ «ឱព្រះអម្ចាស់អើយ! តើអ្នកណាជឿសេចក្ដីប្រកាសរបស់យើង?»
17. ដូច្នេះ ជំនឿកើតមកពីការឮ ហើយការឮនោះជាការឮអំពីព្រះបន្ទូលរបស់ព្រះគ្រិស្ដ
18. ប៉ុន្ដែខ្ញុំសូមសួរថា តើពួកគេមិនដែលឮទេឬ? ទេ ពួកគេបានឮប្រាកដណាស់ «សំឡេងនោះបានលាន់ពាសពេញផែនដី ហើយពាក្យសំដីក៏ឮដល់ចុងបំផុតនៃផែនដីទៀតផង»។
19. ហើយខ្ញុំសូមសួរទៀតថា តើជនជាតិអ៊ីស្រាអែលមិនដែលដឹងទេឬ? លោកម៉ូសេបានថ្លែងទុកជាមុនថា៖ «យើងនឹងធ្វើឲ្យអ្នករាល់គ្នាច្រណែនដោយសារមនុស្សដែលមិនដឹងជាជនជាតិណាមួយ ហើយយើងនឹងធ្វើឲ្យអ្នករាល់គ្នាខឹងដោយសារជនជាតិមួយដែលគ្មានប្រាជ្ញា»។
20. រីឯលោកអេសាយវិញមានចិត្ដក្លាហាន ហើយគាត់បានថ្លែងថា៖ «យើងឲ្យពួកអ្នកដែលមិនបានស្វែងរកយើងបានឃើញយើង ព្រមទាំងបង្ហាញឲ្យពួកអ្នកដែលមិនបានសួររកយើងឃើញយើងដែរ»។
21. ហើយគាត់បានថ្លែងអំពីជនជាតិអ៊ីស្រាអែលថា៖ «យើងបានលូកដៃរបស់យើងពេញមួយថ្ងៃទៅឯជនជាតិមួយដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រឆាំង»។