គម្ពីរសញ្ញាថ្មី

រ៉ូម 1:26-30 Khmer Christian Bible (KCB)

26. ដោយសារ​ហេតុនេះ​ ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​តណ្ហា​ថោក​ទាប​ សូម្បី​តែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​រួមភេទ​តាម​ធម្មតា​ទៅ​ជា​ខុស​ធម្មតា​

27. ឯ​ពួក​ប្រុសៗ​ក៏​ដូច្នោះ​ដែរ​ ពួកគេ​បោះបង់​ការ​រួមភេទ​តាម​ធម្មតា​ជាមួយ​មនុស្ស​ស្រី​ ហើយ​បែរ​ជា​ពុះកញ្ជ្រោល​ក្នុង​ការ​ស្រើបស្រាល​ជាមួយ​ប្រុស​ដូចគ្នា។​ ពួកគេ​បាន​ប្រព្រឺត្ដ​យ៉ាង​អាក្រក់​ គឺ​ប្រុស​ជាមួយ​ប្រុស​ ហើយ​ពួកគេ​បាន​ទទួល​ការ​តបស្នង​ចំពោះ​ពួកគេ​វិញ​យ៉ាង​ស័ក្ដិសម​នឹង​កំហុស​របស់​ខ្លួន។​

28. ​ដោយ​ព្រោះ​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​សោះ​ ព្រះអង្គ​ក៏​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​គំនិត​ខុស​ឆ្គង​ គឺ​ឲ្យ​ប្រព្រឹត្ដ​មិន​គួរ​គប្បី​

29. ដូច្នេះ​ ពួកគេ​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​បែបយ៉ាង​ សេចក្ដី​អាក្រក់​ សេចក្ដី​លោភលន់​ និង​សេចក្ដី​កំណាច​ ហើយ​ពេញ​ដោយ​សេចក្ដី​ឈ្នានីស​ ការ​កាប់​សម្លាប់​ ការ​ឈ្លោះ​ប្រកែក​ ល្បិចកល​ និង​គំនិត​ព្យាបាទ‍​ទៀត​ផង។​ ពួកគេ​ជា​មនុស្ស​និយាយ​ដើម​គេ​

30. មនុស្ស​និយាយ​បង្ខូច​គេ​ មនុស្ស​ស្អប់​ព្រះជាម្ចាស់​ មនុស្ស​ព្រហើន​ មនុស្ស​ក្អេងក្អាង​ មនុស្ស​អួត​ មនុស្ស​បង្កើត​ការ​អាក្រក់​ មនុស្ស​មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​

សូមអានជំពូកពេញលេញ រ៉ូម 1