គម្ពីរសញ្ញាថ្មី

រ៉ូម 1:22-28 Khmer Christian Bible (KCB)

22. ពួកគេ​អះអាង​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា​ ប៉ុន្ដែ​ពួកគេ​ល្ងង់​ទេ​

23. ព្រោះ​ពួកគេ​បាន​ដូរ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែល​មិន​ចេះ​ស្លាប់​ យក​រូប​សំណាក​របស់​មនុស្ស​ដែល​ពុក​រលួយ​ ព្រមទាំង​សត្វស្លាប​ សត្វ​ជើង​បួន​ និង​សត្វ​លូន​វារ​មក​ជំនួស​វិញ។​

24. ដូច្នេះ​ហើយ​ បានជា​ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ស្មោក​គ្រោក​ទៅ​តាម​ចំណង់​តណ្ហា​របស់​ពួកគេ​ ដែល​ប្រមាថ​រូបកាយ​របស់​គ្នា​ទៅវិញ​ទៅមក។​

25. ពួកគេ​បាន​ដូរ​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ យក​សេចក្ដី​ភូតភរ​ ហើយ​បាន​ថ្វាយបង្គំ​ និង​បម្រើ​អ្វីៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ជា​ជាង​ព្រះ​ដែល​បាន​បង្កើត​ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់​កល្ប​ជានិច្ច​ អាម៉ែន។​

26. ដោយសារ​ហេតុនេះ​ ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​តណ្ហា​ថោក​ទាប​ សូម្បី​តែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​រួមភេទ​តាម​ធម្មតា​ទៅ​ជា​ខុស​ធម្មតា​

27. ឯ​ពួក​ប្រុសៗ​ក៏​ដូច្នោះ​ដែរ​ ពួកគេ​បោះបង់​ការ​រួមភេទ​តាម​ធម្មតា​ជាមួយ​មនុស្ស​ស្រី​ ហើយ​បែរ​ជា​ពុះកញ្ជ្រោល​ក្នុង​ការ​ស្រើបស្រាល​ជាមួយ​ប្រុស​ដូចគ្នា។​ ពួកគេ​បាន​ប្រព្រឺត្ដ​យ៉ាង​អាក្រក់​ គឺ​ប្រុស​ជាមួយ​ប្រុស​ ហើយ​ពួកគេ​បាន​ទទួល​ការ​តបស្នង​ចំពោះ​ពួកគេ​វិញ​យ៉ាង​ស័ក្ដិសម​នឹង​កំហុស​របស់​ខ្លួន។​

28. ​ដោយ​ព្រោះ​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​សោះ​ ព្រះអង្គ​ក៏​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​គំនិត​ខុស​ឆ្គង​ គឺ​ឲ្យ​ប្រព្រឹត្ដ​មិន​គួរ​គប្បី​

សូមអានជំពូកពេញលេញ រ៉ូម 1