26. ពួកគេក៏សួរគាត់ទៀតថា៖ «តើអ្នកនោះបានធ្វើអ្វីឲ្យអ្នក? តើគាត់ធ្វើឲ្យភ្នែករបស់អ្នកភ្លឺដោយរបៀបណា?»
27. គាត់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អស់លោករួចហើយ ប៉ុន្ដែអស់លោកពុំស្តាប់ខ្ញុំទេ ហេតុអ្វីបានជាអស់លោកចង់ស្តាប់ម្តងទៀត តើអស់លោកចង់ធ្វើជាសិស្សរបស់គាត់ដែរឬ?»
28. ពួកគេក៏ប្រមាថគាត់ថា៖ «ឯងទេ ជាសិស្សរបស់អ្នកនោះ រីឯយើងវិញ ជាសិស្សរបស់លោកម៉ូសេ
29. ព្រោះយើងដឹងថា ព្រះជាម្ចាស់បានមានបន្ទូលមកលោកម៉ូសេពិតមែន ប៉ុន្ដែអ្នកនោះវិញ យើងមិនដឹងថាមកពីណាទេ!»
30. បុរសនោះឆ្លើយទៅពួកគេថា៖ «រឿងនេះចម្លែកណាស់ ដែលអស់លោកមិនដឹងថាគាត់មកពីណា ប៉ុន្ដែគាត់បានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
31. យើងដឹងស្រាប់ហើយថា ព្រះជាម្ចាស់មិនស្តាប់មនុស្សបាបទេ ប៉ុន្ដែបើមានអ្នកណាម្នាក់កោតខ្លាចព្រះជាម្ចាស់ ហើយធ្វើតាមបំណងរបស់ព្រះអង្គ ទើបព្រះអង្គស្តាប់អ្នកនោះ
32. តាំងពីដើមមកមិនដែលឮថា មានអ្នកណាម្នាក់ធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ពីកំណើតភ្លឺឡើយ
33. ដូច្នេះបើគាត់មិនមែនមកពីព្រះជាម្ចាស់ទេ គាត់ពុំអាចធ្វើអ្វីបានឡើយ»
34. ពួកគេឆ្លើយតបទៅគាត់ថា៖ «ឯងកើតមកមានបាបទាំងស្រុង តើឯងកំពុងបង្រៀនយើងឬ?» រួចពួកគេក៏បណ្តេញគាត់ចេញ។
35. កាលព្រះយេស៊ូឮថា ពួកគេបណ្តេញគាត់ចេញ នោះពេលព្រះអង្គជួបគាត់ ព្រះអង្គក៏មានបន្ទូលសួរថា៖ «តើអ្នកជឿលើកូនមនុស្សដែរឬទេ?»
36. គាត់ទូលឆ្លើយថា៖ «លោកម្ចាស់អើយ! តើកូនមនុស្សជានរណា ដែលអាចឲ្យខ្ញុំជឿគាត់បាន?»