គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:29-38 Khmer Christian Bible (KCB)

29. ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​គង់​ជាមួយ​ខ្ញុំ​ ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង​ឡើយ​ ដ្បិត​ខ្ញុំ​តែង​ធ្វើ​អ្វី​ដែល​សព្វ​ព្រះ​ឫទ័យ​ព្រះអង្គ»។​

30. ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះអង្គ។​

31. ដូច្នេះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​ពួក​ជនជាតិ​យូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា៖​ «បើ​អ្នក​រាល់គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ​ពិត​ប្រាកដ​

32. ពេល​នោះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត​ ហើយ​សេចក្ដី​ពិត​នឹង​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព»។​

33. ពួកគេ​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «យើង​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ ហើយ​យើង​មិន​ដែល​ធ្វើ​ជា​បាវបម្រើ​របស់​អ្នកណា​ទេ​ ម្តេច​ក៏​អ្នក​និយាយ​ថា​ អ្នក​រាល់គ្នា​នឹង​មាន​សេរីភាព​ដូច្នេះ?»​

34. ព្រះយេស៊ូ​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ដែល​ប្រព្រឹត្ត​បាប​ អ្នក​នោះ​ជា​បាវបម្រើ​របស់​បាប​

35. ហើយ​បាវបម្រើ​មិន​នៅ​ក្នុង​ផ្ទះ​ជាប់​ជានិច្ច​ទេ​ ឯ​កូន​ប្រុស​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច។​

36. ដូច្នេះ​បើ​ព្រះរាជ​បុត្រា​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព​ អ្នក​រាល់គ្នា​មុខ​ជា​មាន​សេរីភាព​ពិត​ប្រាកដ

37. ខ្ញុំ​ដឹង​ហើយ​ថា​ អ្នក​រាល់គ្នា​ជា​កូនចៅ​របស់​លោក​អ័ប្រាហាំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​រក​សម្លាប់​ខ្ញុំ​ ព្រោះ​ពាក្យ​សំដី​របស់​ខ្ញុំ​មិន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់គ្នា​ទេ។​

38. ខ្ញុំ​និយាយ​សេចក្ដី​ណា​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​ព្រះ​វត្ដមាន​ព្រះ​វរ​បិតា​ ដូច្នេះ​ហើយ​អ្នក​រាល់គ្នា​ក៏​ធ្វើ​តាម​សេចក្ដី​ណា​ដែល​អ្នក​រាល់គ្នា​បាន​ឮ​ពី​ឪពុក​អ្នក​រាល់គ្នា​ដែរ»។​

សូមអានជំពូកពេញលេញ យ៉ូហាន 8