គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:5-12 Khmer Christian Bible (KCB)

5. គឺ​សូម្បី​តែ​ប្អូនៗ​របស់​ព្រះអង្គ​ ក៏​មិន​ជឿ​ព្រះអង្គ​ដែរ​

6. ដូច្នេះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ពេល​វេលា​របស់​បង​មិន​ទាន់​មក​ដល់​ទេ​ ប៉ុន្ដែ​ប្អូន​រាល់គ្នា​ធ្វើ​អ្វី​នៅ​ពេលណា​ក៏​បាន។​

7. មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូន​រាល់គ្នា​បាន​ទេ​ ប៉ុន្ដែ​គេ​ស្អប់​បង​ ព្រោះ​បង​ធ្វើ​បន្ទាល់​ពី​គេ​ថា​ ការ​ប្រព្រឹត្ដិ​របស់​គេ​ជា​សេចក្ដី​អាក្រក់​

8. ដូច្នេះ​ចូរ​ប្អូន​រាល់គ្នា​ទៅ​ចូល​រួម​ពិធី​បុណ្យ​ចុះ​ រីឯ​បង​វិញ​ មិន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ទេ​ ព្រោះ​ពេល​វេលា​របស់​បង​មិនទាន់​មក​ដល់»​

9. កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ព្រះអង្គ​ក៏​នៅ​ក្នុង​ស្រុក​កាលីឡេត​ទៅ​ទៀត។​

10. ប៉ុន្ដែ​ ក្រោយ​ពេល​ប្អូនៗ​របស់​ព្រះអង្គ​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​អស់​ ព្រះអង្គ​ក៏​យាង​ទៅ​ដែរ​ គឺ​ទៅ​ជា​សម្ងាត់​មិន​ឲ្យ​គេ​ដឹង​ឡើយ។​

11. ពួក​ជនជាតិ​យូដា​បាន​រក​ព្រះអង្គ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ដោយ​សួរ​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»

12. នោះ​ក៏​កើត​មាន​ការ​ខ្សឹបខ្សៀវ​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​អំពី​ព្រះអង្គ​ មាន​អ្នក​ខ្លះ​ថា៖​ «គាត់​ជា​មនុស្ស​ល្អ»​ ប៉ុន្ដែ​ខ្លះ​ទៀត​ថា​ «ទេ​ គឺ​គាត់​កំពុង​បោក​បញ្ឆោត​បណ្តាជន»។​

សូមអានជំពូកពេញលេញ យ៉ូហាន 7