គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:42-48 Khmer Christian Bible (KCB)

42. តើ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា​ ព្រះគ្រិស្ដ​នឹង​យាង​មកពី​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​ពី​ភូមិ​បេថ្លេហិម​ជា​ភូមិ​ដែល​ស្តេច​ដាវីឌ​បាន​រស់នៅ?»​

43. ដូច្នេះ​ ក៏​កើត​មាន​ការ​បែកបាក់​គ្នា​នៅ​ក្នុង​បណ្ដាជន​ដោយ​ព្រោះ​ព្រះយេស៊ូ​

44. ហើយ​មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​ពួកគេ​ចង់​ចាប់​ព្រះអង្គ​ ប៉ុន្ដែ​គ្មាន​អ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ។​

45. នៅ​ពេល​នោះ​ ពួក​ឆ្មាំ​ព្រះវិហារ​ក៏​វិល​ត្រលប់​មក​ឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ហើយ​អ្នក​ទាំង​នោះ​ក៏​សួរ​ពួក​ឆ្មាំ​ថា៖​ «តើ​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ចាប់​អ្នក​នោះ​មក?»​

46. ពួក​ឆ្មាំ​ព្រះវិហារ​ឆ្លើយ​ថា៖​ «មិន​ដែល​មាន​អ្នកណា​និយាយ​ដូច​អ្នក​នោះ​ទេ»។​

47. ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ក៏​តប​ទៅ​ពួក​ឆ្មាំ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ?​

48. តើ​មាន​នរណា​នៅ​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ជឿ​អ្នក​នោះ​ដែរ​ឬ​ទេ?​

សូមអានជំពូកពេញលេញ យ៉ូហាន 7