គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:1-4 Khmer Christian Bible (KCB)

1. បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​

2. ពិធី​បុណ្យ​របស់​ជនជាតិ​យូដា​ គឺ​បុណ្យ​សង់​រោង​កំពុង​ខិតជិត​មក​ដល់​

3. ដូច្នេះ​ ប្អូនៗ​របស់​ព្រះអង្គ​ទូល​ព្រះអង្គ​ថា៖​ «ចូរ​ចេញ​ពី​ទី​នេះ​ទៅ​ឯ​ស្រុក​យូដា​ទៅ​ ដើម្បី​ឲ្យ​ពួក​សិស្ស​របស់​បង​បាន​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។​

4. បើ​អ្នកណា​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​ អ្នក​នោះ​មិន​ធ្វើ​អ្វី​ស្ងាត់​កំបាំង​ឡើយ​ ដូច្នេះ​បើ​បង​ធ្វើ​ការ​ទាំង​នេះ​មែន​ ចូរ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។​

សូមអានជំពូកពេញលេញ យ៉ូហាន 7