គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:6-18 Khmer Christian Bible (KCB)

6. ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់​ប៉ុណ្ណោះ​ ព្រោះ​ព្រះអង្គ​ដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​បម្រុង​ធ្វើ​ហើយ។​

7. លោក​ភីលីព​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះបី​ទិញ​នំប៉័ង​អស់​កាក់​ពីរ​រយ​ឌេណារី​ ហើយ​ចែក​ម្នាក់​បន្ដិចៗ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​គ្រាន់​សម្រាប់​គ្រប់​គ្នា​ដែរ»​

8. សិស្ស​របស់​ព្រះអង្គ​ម្នាក់​ឈ្មោះ​ អនទ្រេ​ ជា​ប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​

9. «នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​ ប៉ុន្ដែ​តើ​ធ្វើ​ដូច​ម្ដេច​គ្រាន់​ បើ​មនុស្ស​ច្រើន​ម្ល៉េះ?»​

10. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​ឲ្យ​មនុស្ស​ទាំងឡាយ​អង្គុយ​ចុះ»។​ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន​ណាស់​ ដូច្នេះ​ ពួកគេ​ក៏​អង្គុយ​ចុះ​ គឺ​មាន​គ្នា​ប្រហែល​ប្រាំ​ពាន់​នាក់​

11. បន្ទាប់​មក​ ព្រះយេស៊ូ​ក៏​យក​នំប៉័ង​មក​ ហើយ​អរ​ព្រះគុណ​ រួច​ចែក​ទៅ​ឲ្យ​ពួកអ្នក​ដែល​អង្គុយ​តាម​ដែល​ពួកគេ​ត្រូវ​ការ​ រីឯ​ត្រី​វិញ​ ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​

12. ពេល​ពួកគេ​ឆ្អែត​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចូរ​ប្រមូល​ចំណិត​នំប៉័ង​ដែល​នៅ​សល់​ កុំ​ខ្ជះខ្ជាយ​ឡើយ»។​

13. ពួក​សិស្ស​ក៏​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​ពី​នំប៉័ង​ប្រាំ​ដុំ​ដែល​បណ្តាជន​បាន​បរិភោគ​ ហើយ​ពួកគេ​ប្រមូល​បាន​ពេញ​ដប់​ពីរ​កន្ត្រក។​

14. ពេល​មនុស្ស​ទាំង​ប៉ុន្មាន​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​នេះ​ ពួកគេ​ក៏​និយាយ​ថា៖​ «​លោក​នេះ​ពិត​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដែល​ត្រូវ​មក​ក្នុង​ពិភពលោក​នេះ​មែន»។​

15. ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកគេ​បម្រុង​មក​បង្ខំ​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ស្ដេច​ នោះ​ព្រះអង្គ​ក៏​យាង​តែ​ម្នាក់​ឯង​ឡើង​ទៅ​លើ​ភ្នំ​វិញ។​

16. លុះ​ដល់​ពេល​ព្រលប់​ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចុះ​ទៅ​មាត់​បឹង​

17. ក្រោយពី​ចុះ​ទូក​ហើយ​ ពួកគេ​ក៏​ឆ្លង​បឹង​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម​ រីឯ​ព្រះយេស៊ូ​មិន​ទាន់​យាង​មក​ឯ​ពួកគេ​ទេ​ ទោះបី​ជា​ងងឹត​ហើយ​ក្ដី។​

18. ដោយសារ​តែ​ខ្យល់​បក់​ខ្លាំង​ពេក​ នោះ​ធ្វើ​ឲ្យ​បឹង​មាន​រលក​

សូមអានជំពូកពេញលេញ យ៉ូហាន 6