គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:1-8 Khmer Christian Bible (KCB)

1. ដូច្នេះ​ នៅ​ពេល​ព្រះយេស៊ូ​ដឹង​ថា​ ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឮ​ថា​ព្រះអង្គ​បង្កើត​សិស្ស​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ច្រើនជាង​លោក​យ៉ូហាន​

2. (ទោះបី​ព្រះយេស៊ូ​មិន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​ផ្ទាល់​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​ធ្វើ​ក៏ដោយ)​

3. នោះ​ព្រះអង្គ​ក៏​យាង​ចេញ​ពី​ស្រុក​យូដា​ ត្រលប់​ទៅ​ស្រុក​កាលីឡេ​វិញ​

4. ហើយ​ព្រះអង្គ​ត្រូវ​យាង​កាត់​ស្រុក​សាម៉ារី។​

5. ព្រះអង្គ​ក៏​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ឈ្មោះ​ស៊ូខារ​នៅ​ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ទៅ​លោក​យ៉ូសែប​ជា​កូន​របស់​គាត់​

6. ហើយ​នៅ​ទី​នោះ​ មាន​អណ្ដូង​ទឹក​មួយ​របស់​លោក​យ៉ាកុប។​ កាល​ព្រះយេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​អណ្តូង​ នៅ​ពេល​នោះម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់​ហើយ។​

7. មាន​ស្ត្រី​ម្នាក់​មកពី​ស្រុក​សាម៉ារី​បាន​មក​ដង​ទឹក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​សុំ​ទឹក​ផឹក​ផង»។​

8. រីឯ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចេញ​ទៅ​ក្នុង​ក្រុង​អស់​ហើយ​ ដើម្បី​ទិញ​អាហារ។​

សូមអានជំពូកពេញលេញ យ៉ូហាន 4