គម្ពីរសញ្ញាថ្មី

យ៉ូហាន 3:18-26 Khmer Christian Bible (KCB)

18. ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់

19. នេះ​ជា​ការ​ដាក់​ទោស ដ្បិត​ពន្លឺ​បាន​មក​​ក្នុង​ពិភព​លោក​នេះ ប៉ុន្ដែ​មនុស្ស​​ស្រឡាញ់​សេចក្ដី​ងងឹត​ជាង​ពន្លឺ​ ព្រោះ​ការប្រព្រឹត្ដិ​របស់​គេ​សុទ្ធតែ​អាក្រក់​

20. ហើយ​អស់​អ្នក​ដែល​ប្រព្រឹត្ដអាក្រក់ គេ​ស្អប់​ពន្លឺ មិន​មក​ឯ​ពន្លឺ​ទេ ក្រែង​ការ​ប្រព្រឹត្តិ​​របស់​គេ​ត្រូវ​លាតត្រដាង​

21. ប៉ុន្ដែ​អស់​អ្នក​​​ដែល​ប្រព្រឹត្តតាម​សេចក្ដី​ពិត​វិញ គេ​មក​ឯ​ពន្លឺ ដើម្បី​ឲ្យការប្រព្រឹត្តិ​​របស់​គេ​ត្រូវបាន​បើក​​សំដែង​ឲ្យដឹង​ថា គេ​បាន​ធ្វើ​នៅ​ក្នុង​ព្រះ​ជា​ម្ចាស់​មែន​»។

22. បន្ទាប់ពី​ហេតុការណ៍​​ទាំងនេះ ព្រះ​យេស៊ូ និងពួក​សិស្ស​របស់ព្រះអង្គបាន​មក​ក្នុងស្រុក​យូដា ហើយព្រះអង្គក៏​ស្នាក់​នៅ​ទីនោះ​ជាមួយ​ពួកគេ និងធ្វើ​ពិធី​​ជ្រមុជទឹកឲ្យពួកគេ​ដែរ​

23. រីឯ​​លោក​យ៉ូហាន គាត់​ក៏​ធ្វើពិធី​ជ្រមុជ​ទឹកនៅ​អេណូន​ដែរ គឺ​នៅ​ជិត​សាលីម ព្រោះ​នៅ​ទីនោះ​​មាន​ទឹក​ច្រើន ហើយ​មាន​មនុស្ស​​មក​ទទួល​​​ពិធី​ជ្រមុជទឹក។

24. លោក​យ៉ូហាន​មិនទាន់​ជាប់​គុក​ទេ​។​

25. ពេល​នោះ កើត​មាន​ការ​ជជែក​ដេញដោល​គ្នា​រវាង​ពួក​សិស្ស​របស់​លោក​យ៉ូហាន និង​ជន​ជាតិ​​យូដា​ម្នាក់អំពី​ពិធី​ជម្រះកាយ

26. ដូច្នេះពួកគេ​ក៏​​មក​ជួប​លោក​យ៉ូហាន​ប្រាប់​ថា​៖ «លោកគ្រូ អ្នក​​ដែល​បាន​​នៅ​ជាមួយលោក​កាល​នៅ​ត្រើយ​ម្ខាង​​នៃ​​អូរ​យ័រដាន់ គឺ​ជា​អ្នក​ដែល​លោក​បាន​ធ្វើ​បន្ទាល់​​នោះ ឥឡូវ​នេះ មើល៍ គាត់​កំពុង​ធ្វើពិធី​ជ្រមុជទឹក​ដែរ ហើយ​មនុស្ស​គ្រប់​គ្នា​នាំគ្នា​ទៅ​ឯ​គាត់​»​។​

សូមអានជំពូកពេញលេញ យ៉ូហាន 3