គម្ពីរសញ្ញាថ្មី

យ៉ូហាន 21:3-10 Khmer Christian Bible (KCB)

3. ហើយ​នៅ​ពេល​នោះ​ លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ប្រាប់​ពួកគេ​ថា៖​ «ខ្ញុំ​ទៅ​នេសាទ​ត្រី»​ ពួកគេ​ក៏​ឆ្លើយ​ថា៖​ «យើង​ទៅ​ជាមួយ​ដែរ»​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ ប៉ុន្ដែ​នៅ​យប់​នោះ​ ពួកគេ​ចាប់​មិន​បាន​អ្វី​សោះ។​

4. ពេល​ព្រឹក​ឡើង​ ព្រះយេស៊ូ​បាន​ឈរ​នៅ​មាត់បឹង​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ស្គាល់​ថា​ នោះ​ជា​ព្រះយេស៊ូ​ទេ។​

5. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​អើយ!​ តើ​មាន​បាន​ត្រី​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ឆ្លើយ​ថា៖​ «គ្មាន​ទេ!»​

6. ដូច្នេះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ នោះ​ទើប​ចាប់​ត្រី​បាន!»​ ដូច្នេះ​ពួកគេ​ក៏​ធ្វើ​តាម​ ប៉ុន្ដែ​ទាញ​មក​វិញ​មិន​រួច​ទេ​ ព្រោះ​ជាប់​ត្រី​ច្រើន​ពេក។​

7. ពេល​នោះ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​ គាត់​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «នោះ​ជា​ព្រះអម្ចាស់​ទេ​តើ!»​ ពេល​លោក​ស៊ីម៉ូន​ពេត្រុស​បាន​ឮ​ថា​ជា​ព្រះអម្ចាស់​ គាត់​ក៏​យក​អាវ​ក្រៅ​ដណ្ដប់​ខ្លួន​លោត​ចុះ​ទៅ​ក្នុង​បឹង​ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ​

8. រីឯ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​អុំ​ទូក​អូស​អួន​ជាប់​ត្រី​នោះ​មក​ច្រាំង​ ដ្បិត​នៅ​មិន​ឆ្ងាយ​ទេ​ គឺ​ប្រហែល​មួយរយ​ម៉ែត្រ​ប៉ុណ្ណោះ។​

9. ពេល​ពួកគេ​បាន​ឡើង​ដល់​ដី​គោក​ ពួកគេ​ក៏​ឃើញ​នំប៉័ង​ ព្រមទាំង​រងើក​ភ្លើង​ដែល​មាន​ត្រី​អាំង​លើ​នោះ។​

10. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ត្រី​ខ្លះ​ដែល​ទើប​នឹង​ចាប់​បាន​នោះ​មក!»​

សូមអានជំពូកពេញលេញ យ៉ូហាន 21