គម្ពីរសញ្ញាថ្មី

យ៉ូហាន 21:1-5 Khmer Christian Bible (KCB)

1. ក្រោយពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​សិស្ស​របស់​ព្រះអង្គ​ឃើញ​ម្តង​ទៀត​នៅ​បឹង​ទីបេរាស​ គឺ​ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញ​បែប​យ៉ាង​នេះ​

2. គឺ​ពេល​លោក​ស៊ីម៉ូន​ពេត្រុស​ លោក​ថូម៉ាស​ដែល​ហៅ​ថា​ឌីឌីម​ លោក​ណាថាណែល​ដែល​មកពី​ភូមិ​កាណា​ ស្រុក​កាលីឡេ​ កូន​ប្រុស​របស់​លោក​សេបេដេ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ពីរ​នាក់​ទៀត​បាន​នៅ​ជាមួយ​គ្នា​

3. ហើយ​នៅ​ពេល​នោះ​ លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ប្រាប់​ពួកគេ​ថា៖​ «ខ្ញុំ​ទៅ​នេសាទ​ត្រី»​ ពួកគេ​ក៏​ឆ្លើយ​ថា៖​ «យើង​ទៅ​ជាមួយ​ដែរ»​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ ប៉ុន្ដែ​នៅ​យប់​នោះ​ ពួកគេ​ចាប់​មិន​បាន​អ្វី​សោះ។​

4. ពេល​ព្រឹក​ឡើង​ ព្រះយេស៊ូ​បាន​ឈរ​នៅ​មាត់បឹង​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ស្គាល់​ថា​ នោះ​ជា​ព្រះយេស៊ូ​ទេ។​

5. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​អើយ!​ តើ​មាន​បាន​ត្រី​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ឆ្លើយ​ថា៖​ «គ្មាន​ទេ!»​

សូមអានជំពូកពេញលេញ យ៉ូហាន 21