គម្ពីរសញ្ញាថ្មី

យ៉ូហាន 2:1-7 Khmer Christian Bible (KCB)

1. បី​ថ្ងៃ​ក្រោយ​មក​ មាន​ពិធី​មង្គលការ​មួយ​នៅ​ភូមិ​កាណា​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ម្ដាយ​របស់​ព្រះយេស៊ូ​ក៏​នៅ​ក្នុង​ពិធី​នោះ​ដែរ​

2. គេ​ក៏​អញ្ជើញ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ទៅ​ចូល​រួម​ពិធី​មង្គលការ​នោះ​ដែរ។​

3. នៅ​ពេល​អស់​ស្រា​ទំពាំងបាយជូរ​ ម្ដាយ​របស់​ព្រះយេស៊ូ​ប្រាប់​ព្រះអង្គ​ថា៖​ «អស់​ស្រាទំពាំងបាយជូរ​ហើយ»​

4. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ថា៖​ «អ្នក​ម្តាយ​អើយ!​ តើ​រឿង​នេះ​ទាក់ទង​អ្វី​នឹង​ខ្ញុំ​ ព្រមទាំង​អ្នក​ម្តាយ​ដែរ?​ ពេល​កំណត់​របស់​ខ្ញុំ​មិន​ទាន់​មក​ដល់​ទេ»​

5. ម្ដាយ​របស់​ព្រះអង្គ​ប្រាប់​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ធ្វើ​តាម​អ្វី​ដែល​កូន​ខ្ញុំ​ប្រាប់​ចុះ»។​

6. នៅ​ទី​នោះ​ គេ​បាន​ដាក់​ពាង​ថ្ម​ប្រាំមួយ​សម្រាប់​ពិធី​ជម្រះ​កាយ​របស់​ជនជាតិ​យូដា​ ហើយ​ពាង​នីមួយៗ​មាន​ចំណុះ​ពីរ​ ឬ​បី​អម្រែក។​

7. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ចាក់​ទឹក​បំពេញ​ពាង​ទាំង​អស់​ទៅ!»​ ពួកគេ​ក៏​ចាក់​ទឹក​បំពេញ​ដល់​មាត់​ពាង។​

សូមអានជំពូកពេញលេញ យ៉ូហាន 2