គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:1-6 Khmer Christian Bible (KCB)

1. កាល​ព្រះយេស៊ូ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំងនោះ​រួច​ហើយ​ ព្រះអង្គ​ក៏​ចាកចេញ​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ ហើយ​បាន​ឆ្លង​ជ្រលង​កេដ្រុន។​ នៅ​ទីនោះ​មាន​សួនច្បារ​មួយ​ ហើយ​ព្រះអង្គ​បាន​យាង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ក្នុង​សួនច្បារ​នោះ​

2. យូដាស ​ជា​អ្នក​ក្បត់​ព្រះអង្គ​បាន​ស្គាល់​កន្លែង​នោះ​ដែរ​ ព្រោះ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ជួប​ជុំ​គ្នា​ជា​ញឹកញាប់​នៅ​ ទីនោះ។​

3. ដូច្នេះ​ពេល​យូដាស​បាន​ទទួល​កង​ទាហាន​រ៉ូម​ និង​ពួកឆ្មាំ​ព្រះវិហារ​ពី​ពួក​សម្តេច​សង្ឃ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​រួច​ហើយ ​ក៏​ទៅ​ទីនោះ​ដោយ​មាន​កាន់​គោម​ ចន្លុះ​ និង​អាវុធ​ផង។​

4. ព្រះយេស៊ូ​បាន​ជ្រាប​អំពី​អ្វីៗ​ដែល​នឹង​កើត​ឡើង​ចំពោះ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​យាង​ចេញ​មក​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «​តើ​អ្នក​រាលគ្នា​រក​អ្នកណា?»​

5. ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រក​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ!»​ ឯ​យូដាស​ដែល​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​ឈរ​ជាមួយ​ពួកគេ​ដែរ។​

6. ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ»​ នោះ​ពួកគេ​ក៏​ថយ​ក្រោយ​ ហើយ​ដួល​ទៅ​លើ​ដី។​

សូមអានជំពូកពេញលេញ យ៉ូហាន 18