គម្ពីរសញ្ញាថ្មី

យ៉ូហាន 17:14-16 Khmer Christian Bible (KCB)

14. ខ្ញុំ​បាន​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអង្គ​ដល់​ពួកគេ​ ហើយ​លោកិយ​នេះ​បាន​ស្អប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​មែន​ជា​របស់​លោកិយ​នេះ​ ដូច​ដែល​ខ្ញុំ​មិន​មែន​ជា​របស់​លោកិយ​នេះ​ដែរ​

15. ហើយ​ខ្ញុំ​មិន​សុំ​ព្រះអង្គ​ឲ្យ​ដក​យក​ពួកគេ​ចេញពី​លោកិយ​នេះ​ទេ​ គឺ​សុំ​ព្រះអង្គ​រក្សា​ពួកគេ​ឲ្យ​រួច​ផុត​ពី​អារក្ស​សាតាំង​

16. ដូច្នេះ​ពួកគេ​មិន​មែន​ជា​របស់​លោកិយ​នេះ​ ដូច​ដែល​ខ្ញុំ​មិន​មែន​ជា​របស់​លោកិយ​នេះ​ដែរ​

សូមអានជំពូកពេញលេញ យ៉ូហាន 17