31. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ឥឡូវនេះ តើអ្នករាល់គ្នាជឿហើយឬ?
32. មើល៍ ពេលកំណត់ដែលត្រូវមកដល់ នោះបានមកដល់ហើយ គេនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកឲ្យខ្ញុំនៅតែឯង ប៉ុន្ដែខ្ញុំមិននៅតែឯងទេ ព្រោះព្រះវរបិតាគង់នៅជាមួយខ្ញុំ។
33. ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ អ្នករាល់គ្នាមានសេចក្ដីវេទនានៅក្នុងលោកិយនេះមែន ប៉ុន្ដែចូរអរសប្បាយឡើង ដ្បិតខ្ញុំឈ្នះលោកិយនេះហើយ»។