2. ប៉ុន្ដែនឹងមានពេលមួយមកដល់ដែលពួកគេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំរួចពួកអ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា គេថ្វាយការបម្រើដល់ព្រះជាម្ចាស់
3. ប៉ុន្ដែអ្វីៗទាំងនេះដែលពួកគេនឹងធ្វើចំពោះអ្នករាល់គ្នា គឺមកពីពួកគេមិនស្គាល់ព្រះវរបិតា ហើយក៏មិនស្គាល់ខ្ញុំដែរ។
4. ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដើម្បីកាលណាពេលវេលានោះមកដល់ នោះអ្នករាល់គ្នាអាចចាំថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ។ ពីដំបូងខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះទេ ព្រោះខ្ញុំនៅជាមួយអ្នករាល់គ្នា។
5. ប៉ុន្ដែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ ខ្ញុំឲ្យមកហើយក៏គ្មានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថា តើព្រះអង្គទៅណាដែរ?
6. ដ្បិតចិត្ដរបស់អ្នករាល់គ្នាពេញដោយសេចក្ដីព្រួយដោយសារខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ។
7. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពិតថា ការដែលខ្ញុំទៅ នោះវាល្អប្រសើរសម្រាប់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះអ្នកជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ ប៉ុន្ដែបើខ្ញុំទៅវិញ ខ្ញុំនឹងចាត់អ្នកជំនួយនោះឲ្យមកឯអ្នករាល់គ្នា
8. ហើយនៅពេលអ្នកជំនួយនោះមក ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកយល់អំពីបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។
9. អំពីបាប គឺដោយព្រោះពួកគេមិនជឿខ្ញុំ
10. អំពីសេចក្ដីរិត គឺដោយព្រោះខ្ញុំទៅឯព្រះវរបិតាវិញ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ
11. អំពីការជំនុំជម្រះ គឺដោយព្រោះចៅហ្វាយរបស់លោកិយនេះ ត្រូវជាប់ជំនុំជម្រះហើយ។
12. ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវប្រាប់អ្នករាល់គ្នា ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាពុំអាចទទួលបានទេ។
13. នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតព្រះអង្គនឹងមិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងមានបន្ទូលអំពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងបញ្ជាក់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវមកដល់
14. ព្រះអង្គនឹងតម្កើងខ្ញុំឡើង ព្រោះព្រះអង្គនឹងទទួលយកអ្វីៗជារបស់ខ្ញុំមកប្រាប់ឲ្យអ្នករាល់គ្នាដឹង
15. អ្វីៗដែលព្រះវរបិតាមានគឺជារបស់ខ្ញុំ ហេតុនេះបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងទទួលយកអ្វីៗជារបស់ខ្ញុំមកប្រាប់ឲ្យអ្នករាល់គ្នាដឹង។
16. នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។
17. ដូច្នេះពួកសិស្សរបស់ព្រះអង្គខ្លះបាននិយាយគ្នាថា៖ «តើមានន័យយ៉ាងដូចម្ដេចដែលព្រះអង្គមានបន្ទូលមកយើងថា នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយមានបន្ទូលទៀតថាព្រោះខ្ញុំទៅឯព្រះវរបិតា?»
18. ពេលនោះពួកគេនិយាយថា៖ «តើព្រះអង្គប្រាប់ថា បន្តិចទៀតនេះមានន័យយ៉ាងដូចម្តេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលនោះទេ»។
19. ប៉ុន្ដែពេលព្រះយេស៊ូជ្រាបថា ពួកគេចង់សួរព្រះអង្គ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរគ្នាអំពីពាក្យនេះឬ ដែលខ្ញុំប្រាប់ថា បន្តិចទៀតនេះ អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ ប៉ុន្ដែបន្តិចក្រោយមកអ្នករាល់គ្នានឹងឃើញខ្ញុំវិញ?
20. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្ដែ លោកិយនេះនឹងអរសប្បាយ។ អ្នករាល់គ្នានឹងព្រួយចិត្ដ ប៉ុន្ដែសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នា នឹងត្រលប់ជាអំណរវិញ