គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:1-3 Khmer Christian Bible (KCB)

1. ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​ជំពប់​ដួល​

2. ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​

3. ប៉ុន្ដែ​អ្វីៗ​ទាំងនេះ​ដែល​ពួកគេ​នឹង​ធ្វើ​ចំពោះ​អ្នក​រាល់គ្នា​ គឺ​មកពី​ពួកគេ​មិន​ស្គាល់​ព្រះវរបិតា​ ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ដែរ។​

សូមអានជំពូកពេញលេញ យ៉ូហាន 16