គម្ពីរសញ្ញាថ្មី

យ៉ូហាន 14:1-5 Khmer Christian Bible (KCB)

1. កុំ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ឡើយ​ អ្នក​រាល់គ្នា​ជឿ​លើ​ព្រះជាម្ចាស់​ហើយ​ ចូរ​ជឿ​ខ្ញុំ​ដែរ​

2. នៅ​ក្នុង​ដំណាក់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មាន​លំនៅ​ច្រើន​ ប៉ុន្ដែ​បើ​គ្មាន​ទេ​ ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់គ្នា​ដែរ​ ដ្បិត​ខ្ញុំ​ទៅ​ដើម្បី​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា‍។​

3. ដូច្នេះ​បើ​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ ហើយ​ទទួល​អ្នក​រាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ​

4. ហើយ​កន្លែង​ដែល​ខ្ញុំ​ទៅ​ អ្នក​រាល់គ្នា​ក៏​ស្គាល់​ផ្លូវ​នោះ​ដែរ»។​

5. លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ យើង​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ណា​ទេ​ ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​នោះ​បាន?»​

សូមអានជំពូកពេញលេញ យ៉ូហាន 14