គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:9-18 Khmer Christian Bible (KCB)

9. នោះ​លោក​ស៊ីម៉ូនពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​លាង​ត្រឹម​តែ​ជើង​របស់​ខ្ញុំ​ គឺ​សូម​លាង​ទាំង​ដៃ​ ទាំង​ក្បាល​ផង»​

10. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ដែល​ងូត​ទឹក​រួច​ហើយ ​ត្រូវ​ការ​លាង​ជើង​តែ​ប៉ុណ្ណោះ​ ដ្បិត​ខ្លួន​ទាំង​មូល​របស់​អ្នក​នោះ​បាន​ស្អាត​ហើយ​ រីឯ​អ្នក​រាល់គ្នា​បាន​ស្អាត​ហើយ​ដែរ​ ប៉ុន្ដែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»​

11. ដ្បិត​ព្រះអង្គ​បាន​ស្គាល់​អ្នក​ក្បត់​ព្រះអង្គ​ ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​មាន​បន្ទូល​ថា​ អ្នក​រាល់គ្នា​មិន​ស្អាត​ទាំង​អស់​គ្នា​ទេ។​

12. កាល​ព្រះអង្គ​លាង​ជើង​របស់​ពួកគេ​រួច​ហើយ​ ព្រះអង្គ​ក៏​ពាក់​អាវ​វែង​វិញ​ រួច​យាង​ទៅ​អង្គុយ​នៅ​តុ​អាហារ​វិញ​ ទាំង​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​យល់​អំពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នក​រាល់គ្នា​ឬ​ទេ?​

13. អ្នក​រាល់គ្នា​ហៅ​ខ្ញុំ​ថា​ លោកគ្រូ​ និង​ព្រះអម្ចាស់​ នោះ​អ្នក​រាល់គ្នា​ហៅ​ត្រូវ​ហើយ​ ព្រោះ​គឺ​ខ្ញុំ​មែន!​

14. ដូច្នេះ​បើ​ខ្ញុំ​ជា​ព្រះអម្ចាស់​ ហើយ​ជា​គ្រូ​ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់គ្នា​ទៅ​ហើយ​ នោះ​អ្នក​រាល់គ្នា​គួរ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​

15. ដ្បិត​ខ្ញុំ​បាន​ទុក​គំរូ​មួយ​សម្រាប់​អ្នក​រាល់គ្នា​ហើយ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នក​រាល់គ្នា​ដែរ​

16. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បាវបម្រើ​មិន​ដែល​ធំ​ជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​ដែរ​

17. ដូច្នេះ​បើ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​ទាំង​នេះ​ ហើយ​ធ្វើ​តាម​ នោះ​អ្នក​រាល់គ្នា​មាន​ពរ​ហើយ​

18. ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ​ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ ប៉ុន្ដែ​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ អ្នក​ដែល​បរិភោគ​នំប៉័ង​របស់​ខ្ញុំ​ អ្នក​នោះ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់​នឹង​ខ្ញុំ។​

សូមអានជំពូកពេញលេញ យ៉ូហាន 13