គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:18-24 Khmer Christian Bible (KCB)

18. ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ​ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ ប៉ុន្ដែ​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ អ្នក​ដែល​បរិភោគ​នំប៉័ង​របស់​ខ្ញុំ​ អ្នក​នោះ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់​នឹង​ខ្ញុំ។​

19. ពេល​នេះខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ហើយ​ មុន​ការ​នោះ​កើត​ឡើង​ ដើម្បី​នៅ​ពេល​ការ​នោះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​នឹង​ជឿ​ថា ​គឺ​ខ្ញុំ​មែន​

20. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ​ អ្នក​នោះ​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ ​អ្នក​នោះ​ក៏​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

21. កាល​ព្រះអង្គ​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ ព្រះអង្គ​ជ្រួល​ច្របល់​ក្នុង​វិញ្ញាណ​ជា​ខ្លាំង​ ក៏​ធ្វើ​បន្ទាល់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។​

22. ពេល​នោះ​ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ ទាំង​មិន​ដឹង​ថា ​ព្រះអង្គ​មាន​បន្ទូល​អំពី​អ្នកណា​ទេ។​

23. មាន​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់ ​គាត់​កំពុង​អង្គុយ​នៅ​តុ​អាហារ​ផ្អែក​លើ​ព្រះឱរា​របស់​ព្រះអង្គ​

24. ដូច្នេះ ​លោក​ស៊ីម៉ូនពេត្រុស​ក៏​ធ្វើ​សញ្ញា​ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះអង្គ​ អំពី​អ្នក​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​

សូមអានជំពូកពេញលេញ យ៉ូហាន 13