16. ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ ហើយអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅដែរ
17. ដូច្នេះបើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយធ្វើតាម នោះអ្នករាល់គ្នាមានពរហើយ
18. ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្ដែដើម្បីឲ្យសម្រេចតាមបទគម្ពីរដែលបានចែងថា អ្នកដែលបរិភោគនំប៉័ងរបស់ខ្ញុំ អ្នកនោះបានលើកកែងជើងរបស់ខ្លួនទាស់នឹងខ្ញុំ។
19. ពេលនេះខ្ញុំប្រាប់អ្នករាល់គ្នាឲ្យហើយ មុនការនោះកើតឡើង ដើម្បីនៅពេលការនោះកើតឡើង នោះអ្នករាល់គ្នានឹងជឿថា គឺខ្ញុំមែន
20. ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ អ្នកនោះក៏ទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
21. កាលព្រះអង្គមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ ព្រះអង្គជ្រួលច្របល់ក្នុងវិញ្ញាណជាខ្លាំង ក៏ធ្វើបន្ទាល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នៅក្នុងចំណោមអ្នករាល់គ្នាមានម្នាក់នឹងក្បត់ខ្ញុំ»។
22. ពេលនោះពួកសិស្សក៏ងាកមើលគ្នាទៅវិញទៅមក ទាំងមិនដឹងថា ព្រះអង្គមានបន្ទូលអំពីអ្នកណាទេ។
23. មានសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់ គាត់កំពុងអង្គុយនៅតុអាហារផ្អែកលើព្រះឱរារបស់ព្រះអង្គ