គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:1-9 Khmer Christian Bible (KCB)

1. មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ​ ព្រះយេស៊ូ​បាន​យាង​មក​ក្រុង​បេថានី​ ជា​កន្លែង​ដែល​ឡាសារ​នៅ​ គាត់​ជា​អ្នក​ដែល​ព្រះយេស៊ូ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់។​

2. នៅ​ទី​នោះគេ​រៀបចំ​អាហារ​ពេល​ល្ងាច​សម្រាប់​ព្រះអង្គ​ ហើយ​នាង​ម៉ាថា​កំពុង​បម្រើ​ភ្ញៀវ​ រីឯ​ឡាសារ​វិញ​ គាត់​ក៏​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកអ្នក​ដែល​អង្គុយ​រួម​តុ​អាហារ​ជាមួយ​ព្រះអង្គ​ដែរ។​

3. នៅ​ពេល​នោះ​ នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ដ៏​មាន​តម្លៃ​ ចំណុះ​ប្រហែល​កន្លះ​លីត្រ​ មក​ចាក់​លាប​បាទា​របស់​ព្រះយេស៊ូ​ រួច​ជូត​បាទា​របស់​ព្រះអង្គ​ដោយ​សក់​របស់​នាង​ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ​

4. ប៉ុន្ដែ​មាន​សិស្ស​ម្នាក់​របស់​ព្រះអង្គ​ឈ្មោះ​យូដាស​អ៊ីស្ការីយ៉ុត​ ជា​អ្នក​បម្រុង​ក្បត់​ព្រះអង្គ​បាន​និយាយ​ថា៖​

5. «តើ​ហេតុអ្វី​មិន​លក់​ប្រេង​ក្រអូប​នេះ​ឲ្យ​បាន​បីរយ​ឌេណារី​ ហើយ​ចែក​ទាន​អ្នក​ក្រ​ទៅ?»​

6. គាត់​និយាយ​ដូច្នេះ​ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ក្រ​ទេ​ គឺ​គាត់​ជា​ចោរ​ ជា​អ្នក​កាន់​ថង់​ប្រាក់​ ហើយ​បាន​កេង​យក​របស់​ដែល​ដាក់​នៅ​ក្នុង​នោះ។​

7. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ទុក​ឲ្យ​នាង​ធ្វើ​ចុះ!​ ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះ​ សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។​

8. អ្នក​រាល់គ្នា​មាន​អ្នក​ក្រ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច​ទេ»។​

9. មាន​ពួក​ជនជាតិ​យូដា​ច្រើន​កុះករ​បាន​ដឹង​ថា​ ព្រះអង្គ​គង់​នៅ​ទី​នោះ​ ដូច្នេះ​ពួកគេ​នាំ​គ្នា​មក​ ប៉ុន្ដែ​មិន​មែន​ដោយ​ព្រោះ​ព្រះយេស៊ូ​ប៉ុណ្ណោះ​ទេ​ គឺ​ពួកគេ​ចង់​ឃើញ​ឡាសារ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ​ដែរ។​

សូមអានជំពូកពេញលេញ យ៉ូហាន 12