គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:19-25 Khmer Christian Bible (KCB)

19. ហើយ​មាន​ពួក​ជនជាតិ​យូដា​ជាច្រើន​បាន​មក​ជួប​នាង​ម៉ាថា​ និង​ម៉ារា​ ដើម្បី​ជួយ​រំលែក​ទុក្ខ​ពួក​នាង​ដោយ​ព្រោះ​ប្អូន​ប្រុស​របស់​ពួក​នាង​

20. កាល​នាង​ម៉ាថា​ឮ​ថា​ ព្រះយេស៊ូ​យាង​មក​ដល់​ហើយ​ នោះ​នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះអង្គ​ ប៉ុន្ដែ​នាង​ម៉ារា​វិញ​ អង្គុយ​នៅ​ក្នុង​ផ្ទះ។​

21. នាង​ម៉ាថា​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​ព្រះអង្គ​គង់​នៅ​ទី​នេះ​ នោះ​ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​ស្លាប់​ឡើយ​

22. ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា​ ការ​អ្វី​ដែល​ព្រះអង្គ​សូម​ពី​ព្រះជាម្ចាស់​ ព្រះជាម្ចាស់​មុខ​ជា​ប្រទាន​ឲ្យ​ព្រះអង្គ​មិន​ខាន​ សូម្បី​តែ​ឥឡូវ​នេះ​ក៏​ដោយ»​

23. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ប្អូន​ប្រុស​របស់​អ្នក​នឹង​រស់​ឡើង​វិញ»​

24. នាង​ម៉ាថា​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ខ្ញុំ​ដឹង​ហើយ​ថា​ នៅ​ក្នុង​ការ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុង​ក្រោយ​ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​រស់​ឡើង​វិញ»​

25. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ​ ហើយ​ជា​ជីវិត​ អ្នកណា​ជឿ​លើ​ខ្ញុំ​ ទោះបី​ស្លាប់​ហើយ​ក៏​ដោយ​ នឹង​រស់​ឡើង​វិញ​

សូមអានជំពូកពេញលេញ យ៉ូហាន 11