2. រីឯអ្នកដែលចូលតាមទ្វារវិញ អ្នកនោះជាអ្នកគង្វាលចៀម
3. ហើយអ្នកយាមទ្វារក៏បើកទ្វារឲ្យគាត់ចូល ឯចៀមស្តាប់សំឡេងរបស់គាត់ រួចគាត់ហៅចៀមរបស់គាត់តាមឈ្មោះ ហើយនាំចេញទៅក្រៅ។
4. ពេលគាត់បញ្ចេញចៀមរបស់គាត់អស់ហើយ គាត់ដើរមុនវា ហើយចៀមដើរតាមក្រោយគាត់ ព្រោះពួកវាស្គាល់សំឡេងរបស់គាត់
5. ពួកវានឹងមិនតាមអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកវានឹងរត់ចេញពីអ្នកនោះ ព្រោះពួកវាមិនស្គាល់សំឡេងរបស់អ្នកដទៃទេ»។
6. ព្រះយេស៊ូមានបន្ទូលពាក្យប្រៀបប្រដូចនេះទៅពួកគេ ប៉ុន្ដែអ្នកទាំងនោះមិនយល់អំពីអ្វីដែលព្រះអង្គកំពុងមានបន្ទូលទៅកាន់ពួកគេទេ។
7. ដូច្នេះ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ខ្ញុំជាទ្វារសម្រាប់ចៀម
8. អស់អ្នកដែលមកមុនខ្ញុំ សុទ្ធតែជាចោរលួច ចោរប្លន់ ប៉ុន្ដែចៀមមិនបានស្តាប់អ្នកទាំងនោះឡើយ។
9. ខ្ញុំជាទ្វារ បើអ្នកណាចូលតាមខ្ញុំ អ្នកនោះនឹងទទួលបានសេចក្ដីសង្រ្គោះ ព្រមទាំងចេញចូលបាន ហើយនឹងរកឃើញវាលស្មៅ។
10. ចោរវាមកដើម្បីលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកវាមានជីវិត ហើយឲ្យជីវិតនោះពេញបរិបូរផង។
11. ខ្ញុំជាអ្នកគង្វាលល្អ អ្នកគង្វាលល្អលះបង់ជីវិតរបស់ខ្លួនដើម្បីចៀម
12. រីឯអ្នកស៊ីឈ្នួលដែលមិនមែនជាអ្នកគង្វាល គឺមិនមែនជាម្ចាស់របស់ចៀម ពេលណាពួកគេឃើញចចកមក នោះពួកគេក៏រត់ចោលចៀម បណ្ដោយឲ្យចចកឆក់យកចៀម ហើយដេញចៀមខ្ចាត់ខ្ចាយ
13. ព្រោះពួកគេជាអ្នកស៊ីឈ្នួល ពួកគេមិនយកចិត្តទុកដាក់ចំពោះចៀមឡើយ។