គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:7-13 Khmer Christian Bible (KCB)

7. ហើយ​នៅ​ពេល​អធិស្ឋាន​ ចូរ​កុំ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ដូច​សាសន៍​ដទៃ​ ព្រោះ​គេ​គិត​ថា​ ព្រះ​របស់​គេឮ​សំដី​ដ៏​ហូរ​ហៀរ​របស់​គេ។​

8. ដូច្នេះ​ កុំ​ធ្វើ​ដូច​ពួកគេ​ឡើយ​ ដ្បិត​ព្រះវរបិតា​ជ្រាប​ពី​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ មុន​អ្នក​រាល់គ្នា​ទូល​សុំ​ទៅ​ទៀត។​

9. ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​អធិស្ឋាន​ដូច​នេះ​ថា​ «ឱ​ព្រះវរបិតា​នៃ​យើងខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ!​ សូម​ឲ្យ​ព្រះនាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​

10. សូម​ឲ្យ​រាជ្យ​របស់​ព្រះអង្គ​បាន​មក​ដល់​ សូម​ឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី​ ដូច​នៅ​ស្ថានសួគ៌​ដែរ។​

11. សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ​ដល់​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ។​

12. សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​

13. សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 6