20. ដូច្នេះ ចូរសន្សំទ្រព្យសម្បត្ដិសម្រាប់ខ្លួននៅស្ថានសួគ៌ ដ្បិតជាកន្លែងគ្មានកណ្ដៀរ គ្មានច្រែះស៊ីបំផ្លាញ ហើយក៏ជាកន្លែងគ្មានចោរគាស់ទម្លាយចូលលួចដែរ
21. ដ្បិតទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្ដរបស់អ្នកក៏នៅទីនោះដែរ។
22. ភ្នែកជាចង្កៀងនៃរូបកាយ ដូច្នេះបើភ្នែករបស់អ្នកភ្លឺល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងភ្លឺដែរ
23. ប៉ុន្ដែបើភ្នែករបស់អ្នកមិនល្អ នោះរូបកាយរបស់អ្នកទាំងមូលនឹងត្រលប់ជាងងឹតសូន្យសុង ហើយបើពន្លឺក្នុងខ្លួនរបស់អ្នកជាសេចក្ដីងងឹតទៅហើយ ចុះសេចក្ដីងងឹតនឹងទៅជាសូន្យសុងយ៉ាងណាទៅទៀត!
24. គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ស្រឡាញ់មួយ ឬស្មោះត្រង់នឹងមួយ ហើយមើលងាយមួយទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះជាម្ចាស់ផង បម្រើទ្រព្យសម្បត្ដិផងបានទេ។
25. ដូច្នេះ ខ្ញុំបា្រប់អ្នករាល់គ្នាថា កុំខ្វល់ខ្វាយនឹងជីវិត និងអ្វីដែលត្រូវបរិភោគ ឬផឹកនោះឡើយ ហើយក៏កុំខ្វល់ខ្វាយនឹងរូបកាយថាត្រូវស្លៀកពាក់អ្វីដែរ តើជីវិតមិនវិសេសជាងអាហារ ហើយរូបកាយមិនវិសេសជាងសម្លៀកបំពាក់ទេឬ?