គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:12-20 Khmer Christian Bible (KCB)

12. សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​

13. សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​

14. ដ្បិត​បើ​អ្នក​រាល់គ្នា​លើក​លែង​ទោស​កំហុស​ដល់​មនុស្ស​ នោះ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​លើក​លែង​ទោស​ដល់​អ្នក​រាល់គ្នា​ដែរ​

15. ប៉ុន្ដែ​ បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ដល់​មនុស្ស​ទេ​ នោះ​ព្រះវរបិតា​របស់អ្នក​រាល់គ្នា​ ក៏​មិន​លើក​លែង​ទោស​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ។​

16. នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​

17. ដូច្នេះ​នៅ​ពេល​អ្នក​តម​អាហារ​ ចូរ​លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​ចុះ​

18. ដើម្បី​កុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តម​អាហារ​ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​វិញ​ ហើយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

19. ចូរ​កុំ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ផែនដី​ឲ្យ​សោះ​ ដ្បិត​ជា​កន្លែង​ដែល​មាន​កណ្ដៀរ​ និង​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ផង​

20. ដូច្នេះ​ ចូរ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ស្ថានសួគ៌​ ដ្បិត​ជា​កន្លែង​គ្មាន​កណ្ដៀរ​ គ្មាន​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ក៏​ជា​កន្លែង​គ្មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ដែរ​

សូមអានជំពូកពេញលេញ ម៉ាថាយ 6