គម្ពីរសញ្ញាថ្មី

ម៉ាថាយ 6:1-8 Khmer Christian Bible (KCB)

1. ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​បង្ហាញ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​នៅ​មុខ​មនុស្ស​ ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​រាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ឡើយ។​

2. ដូច្នេះ ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ផ្លុំ​ត្រែ​ ដើម្បី​ចេញ​មុខ​ ដូច​ជា​ពួក​មនុស្ស​មាន​ពុត​បាន​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​តាម​ផ្លូវ​ ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន​នោះទេ។​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ។​

3. ប៉ុន្ដែ​ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​ការ​ដែល​ដៃ​ស្ដាំ​របស់​អ្នក​ធ្វើ​ឡើយ​

4. ដើម្បី​ឲ្យ​ការ​ចែក​ទាន​របស់​អ្នក​ស្ងាត់​កំបាំង​ ហើយ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

5. នៅ​ពេល​អ្នក​រាល់គ្នា​អធិស្ឋាន​ ចូរ​កុំ​ធ្វើ​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ ព្រោះ​ពួក​គេ​ចូល​ចិត្ដ​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​ទី​សាធារណៈ​ ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ​

6. ផ្ទុយ​ទៅ​វិញ​ ពេល​អ្នក​អធិស្ឋាន​ ចូរ​ទៅ​ក្នុង​បន្ទប់​ស្ងាត់​ បិទ​ទ្វារ​ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ នោះ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

7. ហើយ​នៅ​ពេល​អធិស្ឋាន​ ចូរ​កុំ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ដូច​សាសន៍​ដទៃ​ ព្រោះ​គេ​គិត​ថា​ ព្រះ​របស់​គេឮ​សំដី​ដ៏​ហូរ​ហៀរ​របស់​គេ។​

8. ដូច្នេះ​ កុំ​ធ្វើ​ដូច​ពួកគេ​ឡើយ​ ដ្បិត​ព្រះវរបិតា​ជ្រាប​ពី​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ មុន​អ្នក​រាល់គ្នា​ទូល​សុំ​ទៅ​ទៀត។​

សូមអានជំពូកពេញលេញ ម៉ាថាយ 6