គម្ពីរសញ្ញាថ្មី

ម៉ាថាយ 5:4-14 Khmer Christian Bible (KCB)

4. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​កម្សាន្ដ​ចិត្ដ។​

5. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្លូត​ត្រង់​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ផែនដី​ជា​មរតក។​

6. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​

7. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មានចិត្ដ​មេត្ដា​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​សេចក្ដី​មេត្ដា។​

8. មាន​ពរ​ហើយ​ អស់​អ្នក​មាន​ចិត្ដ​បរិសុទ្ធ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។​

9. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ផ្សះផ្សាគេ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះជាម្ចាស់។​

10. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​ព្រោះ​តែ​សេចក្ដី​សុចរិត​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​

11. អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ក្នុង​កាល​ដែល​គេ​ជេរ​ បៀតបៀន​ និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង​ដោយ​ព្រោះ​ខ្ញុំ‍។​

12. ចូរ​មាន​អំណរ​ ហើយ​រីករាយ​ជាខ្លាំង​ឡើង​ ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ‍​ស្ថានសួគ៌​ ព្រោះ​គេ​បាន​បៀតបៀន​អ្នក​នាំ​ព្រះបន្ទូល​ដែល​នៅ​មុន​អ្នក​រាល់គ្នា​បែប​ដូច្នោះ​ដែរ។​

13. អ្នក​រាល់គ្នា​ជា​អំបិល​នៃ​ផែនដី​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ​ មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ​

14. អ្នក​រាល់គ្នា​ជា​ពន្លឺ​នៃ​លោកិយ​ ទី​ក្រុង​ដែល​តាំង​នៅ​លើ​ភ្នំ​មិន​អាច​លាក់​បាំង​បាន​ទេ​

សូមអានជំពូកពេញលេញ ម៉ាថាយ 5