គម្ពីរសញ្ញាថ្មី

ម៉ាថាយ 5:1-7 Khmer Christian Bible (KCB)

1. កាល​បាន​ឃើញ​បណ្ដាជន​ ព្រះអង្គ​ក៏​យាង​ឡើង​លើ​ភ្នំ​ ហើយ​អង្គុយ​ចុះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ព្រះអង្គ​

2. រួច​ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​

3. «មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯ​វិញ្ញាណ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​

4. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​កម្សាន្ដ​ចិត្ដ។​

5. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្លូត​ត្រង់​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ផែនដី​ជា​មរតក។​

6. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​

7. មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មានចិត្ដ​មេត្ដា​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​សេចក្ដី​មេត្ដា។​

សូមអានជំពូកពេញលេញ ម៉ាថាយ 5