19. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងឲ្យអ្នកធ្វើជាអ្នកនេសាទមនុស្សវិញ»
20. ភ្លាមនោះ ពួកគេក៏ទុកសំណាញ់ចោល រួចដើរតាមព្រះអង្គតែម្ដង។
21. កាលយាងហួសទីនោះបន្ដិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន ដែលត្រូវជាកូនរបស់លោកសេបេដេ កំពុងជួសជុលសំណាញ់ក្នុងទូកជាមួយលោកសេបេដេជាឪពុក ព្រះអង្គក៏ហៅអ្នកទាំងពីរនោះ
22. ភ្លាមនោះ ពួកគេក៏ចាកចេញពីទូក និងឪពុករបស់ពួកគេ ហើយដើរតាមព្រះអង្គទៅ។
23. ព្រះអង្គបានយាងទៅពាសពេញស្រុកកាលីឡេ បង្រៀននៅក្នុងសាលាប្រជុំនានារបស់ពួកគេ ហើយប្រកាសដំណឹងល្អអំពីនគរ និងបានប្រោសជំងឺរោគាគ្រប់បែបយ៉ាងក្នុងចំណោមប្រជាជនឲ្យបានជាផង។
24. កេរ្ដិ៍ឈ្មោះរបស់ព្រះអង្គក៏ល្បីខ្ចរខ្ចាយពាសពេញស្រុកស៊ីរី គេបាននាំយកមនុស្សទាំងអស់ដែលមានជំងឺរោគាផ្សេងៗមកឯព្រះអង្គ មានទាំងមនុស្សឈឺធ្ងន់ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃជើងផង ហើយព្រះអង្គបានប្រោសគេឲ្យជាទាំងអស់គ្នា។
25. បណ្ដាជនច្រើនកុះករមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ក្រុងយេរូសាឡិម ស្រុកយូដា និងស្រុកនៅឯនាយអូរយ័រដាន់បានដើរតាមព្រះអង្គ។