គម្ពីរសញ្ញាថ្មី

ម៉ាថាយ 4:1-4 Khmer Christian Bible (KCB)

1. បន្ទាប់​មក​ ព្រះវិញ្ញាណ​បាន​នាំ​ព្រះយេស៊ូ​ទៅ​ទីរហោឋាន​ ឲ្យ​អារក្ស​សាតាំង​ល្បួង​

2. បន្ទាប់​ពី​បាន​តម​អាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក​ ព្រះអង្គ​ឃ្លាន។​

3. មេល្បួង​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់មែន​ ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំងនេះ​ត្រលប់ជា​នំប៉័ង​ទៅ»​

4. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​មក​ថា​ មនុស្ស​មិន​រស់​ដោយសារ​នំប៉័ង​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះជាម្ចាស់​មក»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 4