13. បន្ទាប់មក ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់
14. ប៉ុន្ដែលោកយ៉ូហានបានព្យាយាមឃាត់ព្រះអង្គដោយទូលថា៖ «ខ្ញុំត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញដូច្នេះ?»
15. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ចូរធ្វើឥឡូវនេះចុះ ដ្បិតនេះជាការសមគួរ ដើម្បីឲុ្យយើងសម្រេចតាមគ្រប់សេចក្ដីសុចរិតទាំងអស់» គាត់ក៏យល់ព្រមនឹងព្រះអង្គ។
16. កាលព្រះយេស៊ូបានទទួលពិធីជ្រមុជទឹករួច ភ្លាមនោះព្រះអង្គក៏ឡើងពីទឹកមក ស្រាប់តែមេឃបើកចំហនៅចំពោះព្រះអង្គ ហើយព្រះអង្គឃើញព្រះវិញ្ញាណព្រះជាម្ចាស់យាងមកសណ្ឋិតលើព្រះអង្គដូចជាសត្វព្រាប
17. នោះមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងបុត្រនេះណាស់»។