គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:44-59 Khmer Christian Bible (KCB)

44. ឯ​ពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូច​គ្នា​ដែរ។​

45. ចាប់​ពី​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​ រហូត​ដល់​ម៉ោង​បី​រសៀល​

46. ហើយ​នៅ​ប្រហែល​ម៉ោង​បី​រសៀល​ ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេលី​ អេលី​ ឡាម៉ា​សាបាច់​ថានី?»​ ដែល​មាន​ន័យ​ថា​ «ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ!​ ហេតុអ្វី​ព្រះអង្គ​បោះបង់​ខ្ញុំ​ចោល​ដូច្នេះ?»​

47. ហើយ​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទីនោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​

48. ភ្លាម​នោះ​ បុរស​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ ដាក់​នឹង​ដើម​ត្រែង​ ហុច​ឲ្យ​ព្រះអង្គ​ផឹក​

49. តែ​អ្នក​ផ្សេង​ទៀត​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ដែរ​ឬ​អត់»។​

50. ព្រះយេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ម្ដង​ទៀត​ រួច​បាន​ប្រគល់​វិញ្ញាណ​ទៅ​

51. ពេល​នោះ​ វាំង​នន​នៅ​ក្នុង​ព្រះ​វិហារ​ស្រាប់តែ​រហែក​ជា​ពីរ​ចាប់​ពី​លើ​រហូត​ដល់​ក្រោម​ ហើយ​ផែនដី​បាន​រញ្ជួយ​ ឯ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​

52. ផ្នូរ​បាន​របើក​ឡើង​ ហើយ​រូប​កាយ​អ្នក​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ បាន​រស់​ឡើង​វិញ​

53. និង​បាន​ចេញ​ពី​ផ្នូរ​មក​ ក្រោយ​ពេល​ព្រះអង្គ​រស់​ឡើង​វិញ​ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​បរិសុទ្ធ​ ទាំង​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជា​ច្រើន​ផង។​

54. កាល​នាយ​ទាហាន​ និង​ពួក​អ្នក​នៅ​យាម​ព្រះយេស៊ូ​ជាមួយ​គាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​ និង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ពិត​មែន»។​

55. នៅ​ទីនោះ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​បាន​តាម​បម្រើ​ព្រះយេស៊ូ​ពី​ស្រុក​កាលីឡេ​ផង​ដែរ​ ពួក​នាង​បាន​សម្លឹង​មើល​ពី​ចម្ងាយ​

56. នៅ​ក្នុង​ចំណោម​នោះ​មាន​ នាង​ម៉ារា​ ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​លោក​យ៉ូសេស​ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​សេបេដេ​ផង។​

57. លុះ​ដល់​ពេល​ល្ងាច​ បុរស​អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​អើរីម៉ាថេ​ឈ្មោះ​យ៉ូសែប​ ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ​នោះ​បាន​មក​ដល់​

58. គាត់​បាន​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ​ ពេល​នោះ​ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ឲ្យ។​

59. លោក​យ៉ូសែប​បាន​យក​សព​រុំ​នឹង​សំពត់​ទេស​ឯក​ស្អាត​មួយ​

សូមអានជំពូកពេញលេញ ម៉ាថាយ 27