គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:43-46 Khmer Christian Bible (KCB)

43. វា​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ ឥឡូវ​នេះ​ បើ​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​វា​មែន​ ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​វា​ទៅ​ ដ្បិត​វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​ព្រះជាម្ចាស់»។​

44. ឯ​ពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូច​គ្នា​ដែរ។​

45. ចាប់​ពី​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​ រហូត​ដល់​ម៉ោង​បី​រសៀល​

46. ហើយ​នៅ​ប្រហែល​ម៉ោង​បី​រសៀល​ ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេលី​ អេលី​ ឡាម៉ា​សាបាច់​ថានី?»​ ដែល​មាន​ន័យ​ថា​ «ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ!​ ហេតុអ្វី​ព្រះអង្គ​បោះបង់​ខ្ញុំ​ចោល​ដូច្នេះ?»​

សូមអានជំពូកពេញលេញ ម៉ាថាយ 27