1. លុះព្រលឹមឡើង ពួកសម្ដេចសង្ឃ និងពួកចាស់ទុំទាំងអស់របស់ប្រជាជនបានពិគ្រោះគ្នាប្រឆាំងព្រះយេស៊ូ ដើម្បីសម្លាប់ព្រះអង្គ
2. ហើយបានចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ជាអភិបាលក្រុង។
3. កាលយូដាសជាអ្នកក្បត់ព្រះយេស៊ូឃើញថា ពួកគេផ្ដន្ទាទោសព្រះអង្គដូច្នេះក៏សោកស្ដាយ គាត់បានប្រគល់កាក់ប្រាក់សាមសិបកាក់ទៅឲ្យពួកសម្ដេចសង្ឃ និងពួកចាស់ទុំវិញ
4. ដោយនិយាយថា៖ «ខ្ញុំប្រព្រឹត្តបាបហើយ ដែលបានប្រគល់ឈាមគ្មានទោស» ប៉ុន្ដែពួកគេនិយាយថា៖ «តើទាក់ទងអ្វីនឹងយើង? ស្រេចលើឯងទេតើ»
5. ពេលគាត់គ្រវែងកាក់ប្រាក់ទៅក្នុងព្រះវិហារហើយ គាត់ក៏ចេញទៅ ហើយបានចងកសម្លាប់ខ្លួន។
6. ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។
7. កាលបានពិគ្រោះគ្នារួចហើយ ពួកគេក៏យកកាក់ទាំងនោះទៅទិញស្រែរបស់ជាងស្មូនម្នាក់ សម្រាប់ធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ
8. ដូច្នោះហើយ គេហៅស្រែនោះថា ស្រែឈាម រហូតដល់សព្វថ្ងៃនេះ។
9. ការនោះសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ «ពួកគេបានយកកាក់ប្រាក់សាមសិបកាក់ជាតម្លែរបស់ព្រះអង្គ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ