គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:61-69 Khmer Christian Bible (KCB)

61. និយាយ​ថា៖​ «ម្នាក់​នេះ​បាន​និយាយ​ថា​ ខ្ញុំ​អាច​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បាន​ ហើយ​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»។​

62. សម្ដេច​សង្ឃ​ក៏​ក្រោក​ឈរ​ឡើង​ និយាយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​អ្នក​គ្មាន​ចម្លើយ​អ្វី​សម្រាប់​ការ​ដែល​អ្នក​ទាំង​នេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»​

63. ព្រះយេស៊ូ​នៅ​ស្ងៀម​ សម្ដេច​សង្ឃ​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖​ «ខ្ញុំ​សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ចូរ​អ្នក​ប្រាប់​យើង​មក​ តើ​អ្នក​ជា​ព្រះគ្រិស្ដ​ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?»​

64. នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»។​

65. ពេល​នោះ​ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា៖​ «វា​ប្រមាថ​ព្រះជាម្ចាស់​ហើយ​ តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត?​ ពេល​នេះ​ អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​

66. តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពួកគេ​តប​វិញ​ថា៖​ «វា​សម​តែ​ស្លាប់»​

67. បន្ទាប់មក​ ពួកគេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ដ្រ​ព្រះអង្គ​ ដាល់​ព្រះអង្គ​ ហើយ​ទះ​កំផ្លៀង​ព្រះអង្គ​

68. ទាំង​និយាយ​ថា៖​ «ព្រះគ្រិស្ដ​អើយ!​ ទាយ​ប្រាប់​យើង​មើល៍​ តើ​អ្នកណា​វាយ​ឯង?»​

69. ពេល​លោក​ពេត្រុស​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ​ មាន​ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ស្រុក​កាលីឡេ​ដែរ»​

សូមអានជំពូកពេញលេញ ម៉ាថាយ 26