គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:43-51 Khmer Christian Bible (KCB)

43. ចូរ​អ្នក​រាល់គ្នា​ដឹង​ការ​នេះ​ចុះ​ថា​ បើ​ម្ចាស់​ផ្ទះ​ដឹង​ថា​ ចោរ​នឹង​មក​នៅ​ពេល​ណា​មួយ​ នោះ​គាត់​មុខជា​មិន​ដេក​ទេ​ ហើយ​មិន​បណ្តោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ​

44. ហេតុនេះ​ហើយ​ ចូរ​អ្នករាល់គ្នា​ប្រុង​ប្រៀប​ដូច្នេះ​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា​ កូន​មនុស្ស​មក​នៅ​ពេល​ណា។​

45. ដូច្នេះ​ តើ​អ្នកណា​ជា​បាវបម្រើ​ដ៏​ស្មោះ​ត្រង់​ ហើយ​ឆ្លាត​ ដែល​ចៅហ្វាយ​បាន​តែងតាំង​ឲ្យ​មើល​ខុសត្រូវ​លើ​បាវបម្រើ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេល​វេលា?​

46. មាន​ពរ​ហើយ​ បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​ឃើញ​កំពុង​ធ្វើ​យ៉ាង​ដូច្នោះ​

47. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែងតាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​

48. ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​អាក្រក់​វិញ​ នោះ​វា​គិត​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ណាស់​

49. នោះ​វា​ក៏​ចាប់​ផ្ដើម​វាយ​បាវបម្រើ​ឯ​ទៀតៗ​ជា​គូកន​របស់​វា​ ព្រម​ទាំង​ស៊ី​ផឹក​ជាមួយ​ពួក​អ្នក​ប្រមឹក​

50. ហើយ​ចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​វា​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​វា​មិន​ដឹង​ទាល់​តែ​សោះ​

51. ចៅហ្វាយ​នឹង​កាត់​វា​ជា​ពីរ​កំណាត់​ រួច​ដាក់​វា​ឲ្យ​នៅ​រួម​ជាមួយ​នឹង​ពួក​មនុស្ស​មាន​ពុត​ ហើយ​នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 24