គម្ពីរសញ្ញាថ្មី

ម៉ាថាយ 22:37-46 Khmer Christian Bible (KCB)

37. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ និង​អស់​ពី​គំនិត​របស់​អ្នក​

38. នេះ​ហើយ​ជា​បញ្ញត្ដិ​ទី​មួយ​ និង​សំខាន់​ជាង​គេ​

39. ឯ​បញ្ញត្ដិ​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ គឺ​អ្នក​ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ជា​ខ្លួន​ឯង​

40. គម្ពីរ​វិន័យ​ និង​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ទាំង​អស់​ផ្អែក​លើ​បញ្ញត្ដិ​ទាំង​ពីរ​នេះ»។​

41. ហើយ​កាល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​កំពុង​ជួបជុំ​គ្នា​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​សួរ​ពួកគេ​

42. ថា៖​ «តើ​ពួក​លោក​គិត​យ៉ាង​ដូច​ម្ដេច​អំពី​ព្រះគិ្រស្ដ?​ តើ​ព្រះអង្គ​ជា​ពូជពង្ស​នរណា?»​ គេ​ទូល​ព្រះអង្គ​ថា៖​ «ជា​ពូជពង្ស​ដាវីឌ»​

43. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ដាវីឌ​ហៅ​ព្រះ​អង្គ​ ដោយ​ព្រះវិញ្ញាណ​ថា​ព្រះអម្ចាស់​ដូច្នេះ​ ដ្បិត​ដាវីឌ​ផ្ទាល់​និយាយ​ថា​

44. ព្រះអម្ចាស់​មាន​បន្ទូល​មក​កាន់​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​ រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​នៅ​ក្រោម​ជើង​របស់​អ្នក​

45. ដូច្នេះ​ បើ​ដាវីឌ​ហៅ​ព្រះអង្គ​ថា​ព្រះអម្ចាស់​ តើ​ព្រះអង្គ​ជា​ពូជពង្ស​ដាវីឌ​យ៉ាង​ដូច​ម្ដេច​ទៅ?»​

46. គ្មាន​នរណា​អាច​ឆ្លើយ​នឹង​ព្រះយេស៊ូ​បាន​ឡើយ​ សូម្បី​តែ​មួយ​ម៉ាត់​ ហើយ​ក៏​គ្មាន​នរណា​ហ៊ាន​សួរ​ព្រះអង្គ​ទៀត​ដែរ​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក។​

សូមអានជំពូកពេញលេញ ម៉ាថាយ 22