គម្ពីរសញ្ញាថ្មី

ម៉ាថាយ 22:27-38 Khmer Christian Bible (KCB)

27. នៅ​ទី​បំផុត​ស្ដ្រី​នោះ​ក៏​ស្លាប់​ទៅ‍។​

28. ដូច្នេះ​ នៅ​ពេល​រស់​ឡើង​វិញ​ តើ​នាង​ជា​ប្រពន្ធ​របស់​អ្នកណា​ក្នុង​ចំណោម​បងប្អូន​ប្រុស​ទាំង​ប្រាំ​ពីរ​នាក់​នេះ?​ ដ្បិត​ពួកគេ​ទាំង​អស់​គ្នា​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ»​

29. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពួក​លោក​យល់​ច្រឡំ​ហើយ​ ព្រោះ​ពួក​លោក​មិន​យល់​បទគម្ពីរ​ និង​អំណាច​របស់​ព្រះជាម្ចាស់​

30. ដ្បិត​នៅ​ពេល​រស់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថានសួគ៌​វិញ​

31. ទាក់ទង​នឹង​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ តើ​ពួក​លោក​មិន​បាន​អាន​ទេ​ឬ​ អំពី​សេចក្តី​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​ពួក​លោក​ថា​

32. យើង​ជា​ព្រះ​របស់​អ័បា្រហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប​ ដូច្នេះ​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ តែ​ជា​ព្រះ​របស់​មនុស្ស​រស់»។​

33. កាល​បណ្តាជន​ស្តាប់​ឮ​ដូច្នេះ​ ក៏​នឹក​អស្ចារ្យ​ពី​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ។​

34. ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ឮ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ស្ងាត់​មាត់​ នោះ​ក៏​មក​ជួបជុំ​គ្នា​

35. ហើយ​មាន​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ជា​អ្នក​ជំនាញ​ច្បាប់​ បាន​សួរ​ល្បង​ព្រះអង្គ​ថា៖​

36. «លោកគ្រូ​ តើ​នៅ​ក្នុង​គម្ពីរ​វិន័យ​ បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?»​

37. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ និង​អស់​ពី​គំនិត​របស់​អ្នក​

38. នេះ​ហើយ​ជា​បញ្ញត្ដិ​ទី​មួយ​ និង​សំខាន់​ជាង​គេ​

សូមអានជំពូកពេញលេញ ម៉ាថាយ 22