1. ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេជារឿងប្រៀបប្រដូចទៀតថា៖
2. «នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គដែលរៀបចំពិធីមង្គលការឲ្យកូនរបស់ខ្លួន
3. ស្ដេចបានចាត់ពួកបាវបម្រើឲ្យទៅហៅភ្ញៀវដែលបានអញ្ជើញឲ្យមកចូលរួមពិធីមង្គលការ ប៉ុន្ដែពួកគេមិនចង់មកទេ។
4. ស្ដេចក៏ចាត់ពួកបាវបម្រើផ្សេងទៀតឲ្យទៅម្ដងទៀត ដោយមានបន្ទូលថា ចូរប្រាប់ភ្ញៀវដែលបានអញ្ជើញថា មើល៍ យើងបានរៀបចំអាហាររបស់យើងរួចហើយ គោ និងសត្វបំប៉នធាត់ៗបានសម្លាប់រួចហើយ អ្វីៗត្រូវបានរៀបចំជាស្រេច សូមអញ្ជើញមកចូលរួមពិធីមង្គលការចុះ។