គម្ពីរសញ្ញាថ្មី

ម៉ាថាយ 2:16-22 Khmer Christian Bible (KCB)

16. បន្ទាប់​ពី​ស្ដេច​ហេរ៉ូឌ​ដឹង​ថា​ចាញ់​បោក​ពួក​តារាវិទូ​ ក៏​ខឹង​យ៉ាង​ខ្លាំង​ រួច​បាន​ចាត់​គេ​ឲ្យ​ទៅ​សម្លាប់​ក្មេង​ប្រុស​ទាំងអស់​ ចាប់​ពី​អាយុ​ពីរ​ឆ្នាំ​ចុះ​ ទាំង​នៅក្នុង​ភូមិ​បេថ្លេហិម​ និង​នៅ​ក្បែរ​ភូមិ​នោះ​ យោង​តាម​ពេល​វេលា​ដែល​ស្ដេច​បាន​សួរ​បញ្ជាក់​ពួក​តារាវិទូ។​

17. ការ​នោះ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​តាម​រយៈ​លោក​យេរេមា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

18. «គេ​ឮ​សំឡេង​នៅ​ភូមិ​រ៉ាម៉ា​ ជា​ការ​ទ្រហោ​យំ​ និង​ការ​កាន់​ទុក្ខ​សោកសៅ​ ឯ​នាង​រ៉ាជែល​ទ្រហោ​យំ​ដោយ​ព្រោះ​កូន​ឥត​ក្សាន្ត​ចិត្ត​សោះ​ ដ្បិត​កូន​របស់​នាង​បាន​ស្លាប់​អស់​ហើយ»។​

19. ពេល​ស្ដេច​ហេរ៉ូឌ​ស្លាប់​ហើយ​ ទេវតា​របស់​ព្រះអម្ចាស់​ក៏​លេច​មក​ឲ្យ​លោក​យ៉ូសែប​ឃើញ​ក្នុង​យល់សប្ដិ​នៅ​ស្រុក​អេស៊ីព្ទ​

20. ដោយ​ប្រាប់​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ ព្រោះ​អ្នក​ដែល​រក​សម្លាប់​បុត្រ​តូច​នេះ​បាន​ស្លាប់​ហើយ‍»‍។​

21. ដូច្នេះ​គាត់​បាន​ក្រោក​ឡើង​ នាំ​បុត្រ​តូច​ និង​ម្ដាយ​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​វិញ​

22. ប៉ុន្ដែ​ ពេល​គាត់​ឮ​ថា​ស្ដេច​អើខេឡោស​សោយរាជ្យ​នៅ​ស្រុក​យូដា​បន្ត​ពី​ហេរ៉ូឌ​ជា​បិតា​នោះ​ គាត់​មិន​ហ៊ាន​ទៅ​ទីនោះ​ទេ​ ហើយ​ដោយ​មាន​ការ​ព្រមាន​នៅក្នុង​យល់សប្ដិ​ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ​វិញ​

សូមអានជំពូកពេញលេញ ម៉ាថាយ 2